កំពង់ឆ្នាំង៖ប្តីនិងប្រពន្ធកំពុងដេកលើទូកចាំរបាំងលបដាក់ត្រីត្រូវជនមិនស្គាល់មុខលបកាប់ជាច្រើនកាំបិតឱ្យរបួសធ្ងន់ក្នុងថ្លុកឈាមទាំង២នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីកាប់ប៉ងសម្លាប់នេះបានកើតឡើងនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែមករាឆ្នាំ២០២២។
បុរសរងគ្រោះជាប្តីឈ្មោះអេង ថា អាយុ៣០ឆ្នាំនិងប្រពន្ធឈ្មោះអាត់ ស្រីមុំ អាយុ៣១ឆ្នាំ ទាំង២នាក់នេះរងរបួសធ្ងន់រស់នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ មុខរបរធ្វើស្រែនិងនេសាទ។
ករណីនេះផ្នែកជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុជារឿងគំនុំឬយ៉ាងណានោះទេព្រោះសមត្ថកិច្ចខេត្តនិងស្រុកកំពុងស្រាវជ្រាវបន្ទាន់។នៅព្រឹកថ្ងៃទី១៩ ខែមករាដដែលក្រោយការស្រាវជ្រាវកម្លាំងអាវុធហត្ថស្រុកបានឃាត់ខ្លួនបុរសម្នាក់យកទៅសាកសួរ។ប៉ុន្តែមិនទាន់ដឹងច្បាស់ថាជាប់ពាក់ព័ន្ធក្នុងអំពើប៉ងធ្វើឃាតនេះឬយ៉ាងណាទេ៕