Uncategorized

ជាងផ្សារកំទេចដែកធ្លាក់ឆេះអគារកំពុងសាងសង់

 

​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​អាគារ​កំពុង​សាងសង់​ជាង​ផ្សារ​កម្ទេច​ដែក​ធ្លាក់​បង្ក​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​២​នឹង​២០​នាទី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៦ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង តែ​សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេលវេលា ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ទីតាំង​កើតហេតុ​ជា​អាគារ​កំពុង​សាងសង់​។​ខណៈនោះ​ជាង​ផ្សារ​បាន​ធ្វេសប្រហែស​ផ្សារ​ដែក​ធ្លាក់​កម្ទេច​បណ្តាលឱ្យ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​បង្ក​ការភ្ញាក់ផ្អើល ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ។

​ភ្លាមនោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​បាញ់​ពន្លត់​បាន​ទាន់ពេលវេលា​។​ក្នុងករណីនេះ​មិនមាន​ន​ណារ​ម្នាក់​រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារ​មួយចំនួនធំ​ប៉ុណ្ណោះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *