Uncategorized

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទជួញដូរគ្រឿងញៀន

 

​បាត់ដំបង​៖កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្រុមទី​៨​ភូមិ​កណ្តាល​ឃុំ​ស៊ុ​ង​ស្រុក​សំឡូត​ខេត្តបាត់ដំបង​កា​លពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​។​
មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​យិន​នាង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ក្រុមទី​១០​ភូមិ​ឃុំ​ខាងលើ​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ICE​ចំនួន​១​ថង់​ទម្ងន់​៣,២០​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​Yamaha Exciter​ពណ៌​ខ្មៅ​ស៊េរី​ឆ្មាំ​២០១៨​គ្មាន​ស្លាក​លេខ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *