ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូឌុបគ្នា បុកជាមួយរថយន្ត បណ្ដាលឲ្យស្លាប់ទាំង២នាក់

កំពង់ស្ពឺ៖បុរសពីរនាក់ជិះម៉ូតូឌុបគ្នាបានបុកជាមួយរថយន្តបណ្តាលឱ្យស្លាប់ទាំងពីរនាក់នៅត្រង់ភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨២និង៨៣កាលពីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា៖បុរសពីរនាក់ជិះម៉ូតូមួយគឿងម៉ាក.FTR C 223ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំ ពេញ 1AZ- 0383 ។បើកបរដោយឈ្មោះភា វ៉ាន់ដេត អាយុ ២៤ឆ្នាំរស់ នៅភូមិឃ្មុត ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ្នករួមដំណើរឈ្មោះហ៊ឿន ម៉ានិតអាយុ២៣ ឆ្នាំស្រុកលើដែក ខេត្តកណ្តាល។
មន្ត្រីដដែលបានបន្តថា៖ម៉ូតូបើក ចូលចំណែកផ្លូវម្ខាងទៅបុករថយន្តម៉ាកហ៊ីយ៉ន់ដាយ ពាក់ផ្លាកលេខភ្នំពេញ 3A-2252 សណ្តោងសឺ ម៉ីរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A-2184បុកគ្នាពេញទំហឹងបណ្តាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាម។
ក្រោយរថយន្តនិងម៉ូតូបុកគ្នារួចអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។ ចំពោះវត្ថុតាងទាំងពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយនៅពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *