ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថស្រុក ចាប់បុរស២នាក់ ពាក់ព័ន្ធគ្រឿងញៀនជាមួយវត្ថុតាង

 

ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានចាប់បុរស២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាកម្លាំងជំនាញអាវុធហត្ថស្រុកចុះចាប់ជនសង្ស័យ២នាក់។ក្នុងនោះរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីសាកសួរ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការអាវុធហត្ថស្រុកជាំក្សាន្ត បានឱ្យថា ជនសង្ស័យទាំង២នាក់ឈ្មោះ កែវ គីមឡា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ឈ្មោះ ដុស ចាន់រី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ។

សមត្ថកិច្ចដកហូតវត្ថុតាងមាន ម្សៅក្រាមពណ៌សថ្លា១២កញ្ចប់ទម្ងន់៤៧,១០ក្រាម-ទូរសព្វ៤គ្រឿង-លុយខ្មែរ៤០១.៥០០រៀល-កាំភ្លើងកែច្នៃប្រើហ្គាសមួយដើម-គ្រាប់កាំភ្លើងAK47 ចំនួន៩គ្រាប់-ខ្សែកផ្លាទីនមួយ១ខ្សែ-ខ្សែដៃផ្លាកទីនមួយខ្សែ-ចិញ្ជៀនផ្លាកទីន១វង់-ដាវ១-គ្រាប់ពីដាងកង់មួយប្រអប់-កាបូបស្ពាយ១-កាបូបដាក់លុយ២-ព្រមទាំងសម្ភារសម្រាប់វេចខ្ចប់ប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។
កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានកសាងសំណុំរឿងនាំខ្លួនជនសង្ស័យទាំង២នាំទៅកាន់ អាវុធហត្ថខេត្តព្រះវិហារដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

មក

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *