ពោធិសាត់៖កម្លាំងរដ្ឋបាលជល និងកម្លាំងយោធាខេត្តបានចាប់ឧបករណ៍ឆក់ត្រីជាច្រើនគ្រឿងដែលក្រុមជនល្មើសបានធ្វើសកម្មភាពឆក់ត្រីនៅម្តុំជ្រោយស្ដីភូមិត្រពាំងស្មាច់ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់កាលពីថ្ងៃទី២២ ខែកុម្ភៈ ២០២១ ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយ កម្លាំងយោធាខេត្ត បានចុះបង្រ្កាបបទល្មើសនេសាទហើយបានប្រទះឃើញជនសង្ស័យកំពុង នេសាទដោយឧបករណ៍ឆក់។នៅពេលក្រុមជនសង្ស័យបានដឹងខ្លួនក៏រត់ចូលព្រៃគេចខ្លួនបាត់អស់ទុកវត្ថុតាងដូចជាអាគុយ៤០អំពែ៦គ្រឿង,ប្រដាប់បំលែងភ្លើង៦គ្រឿង ,ដងឆក់ប្រវែង២ម ចំនួន៦គូ,ខ្សែភ្លើងប្រវែង២៥ម។
ក្រោយការបង្ក្រាបសមត្ថកិច្ចបានប្រមូលឧបករណ៍ល្មើសច្បាប់នាំយកមកស្នាក់ការដើម្បីដុតកម្ទេចចោល៕