ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនតៃកុងរថយន្ត បង្កឲ្យមនុស្សស្លាប់ម្នាក់របួសធ្ងន់៣នាក់ទៅតុលាការ

ពោធិ៍សាត់៖រថយន្ត ម៉ាកតូយូតាហាយឡិនឌ័របានបែកកង់ក៏រេចង្កូតទៅបុកម៉ូតូធ្វើឱ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ៥៥ ម្តុំច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២២ ខែមករា។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាករថយន្តម៉ាកតូយូតាហាយឡិនឌ័រផ្លាកលេខភ្នំពេញ2BE-2853បើកពីកើតទៅលិច។
មកដល់កន្លែងខាងលើរថយន្តក៏បានបែកកង់ហើយរេចង្កូតទៅបុកម៉ូតូម៉ាក វ៉េវ គ្មានផ្លាកលេខមកពីមុខពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់។អ្នកស្លាប់ឈ្មោះ គ្រី ម៉ៅ អាយុ៣៧ឆ្នាំនៅភូមិអង្រ្គង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។រីឯអ្នករងរបួស៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ចំណែកតៃកុងរថយន្តឈ្មោះ ហេងឆេងអាន នៅភូមិតាស្គរ ស្រុកល្វាឯមខេត្តកណ្ដាលជាបុគ្គលិកក្រុមហ៊ុនមួយ។អ្នករួមដំណើរឈ្មោះឡេង ធីតា ភេទស្រីអាយុ៣៣ឆ្នាំ។ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងនិងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *