ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ហូបត្រីក្រពតបណ្ដាលឱ្យពុលស្លាប់នៅខេត្តកោះកុង

កោះកុង៖ បុរសជាកម្មករសំណង់ម្នាក់បានហូបត្រីក្រពតបណ្តាលឱ្យពុលស្លាប់នៅភូមិព្រែកស្មាច់ឃុំកោះស្តេចដារាសាគរខេត្តកោះកុងកាលពីវេលាទៀបភ្លឺចូលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១។


មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
មន្ត្រីបានបន្តថា៖ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោងជិត៥ទៀបភ្លឺក្រោយពីបញ្ជូនមកជួយសង្គ្រោះ នៅមណ្ឌលសុខភាព ។បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុក នៅវត្តគិរីតេជោគឺវត្តកូនកុកស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *