ព្រះវិហារ៖សត្វទន្សោងព្រៃដែលជាសត្វកម្រ១ក្បាលត្រូវបានប្រទះឃើញងាប់ក្នុងព្រៃនៅភូមិសែនរុងរឿង៣ឃុំមរតកស្រុកជាំក្សាន្តខេត្តព្រះវិហារ ដោយសារតែជាប់អន្ទាក់ព្រានព្រៃ។
មន្ត្រីបិស្ថាន បានបញ្ជាក់ឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីឧទ្យាននុរក្សប្រចាំស្នាក់ការចល័ត៩១ បានដើរល្បាតដល់អូតាមអែក ក៏បានជួបប្រទះនូវសត្វទន្សោង១ក្បាលបានងាប់ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។
មន្ត្រីដដែល បានបន្តថា សត្វទន្សោងព្រៃដែលងាប់នេះ គឺមានសម្បុរក្រហម ទម្ងន់ប្រហែល ១តោន បានជាប់អន្ទាក់ជើងខាងស្តាំដេកងាប់ប្រហែលមួយយប់ មួយថ្ងៃមកហើយ ត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តយកមកកប់នៅស្នាក់ការបរិស្ថានអូរកក់។
អ្នកនាំពាក្យក្រសួងបរិស្ថានបានដឹងថា៖សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក កម្ពុជាមានមោទនភាព ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ។
ក្រោយសត្វទន្សោងដែលងាប់នេះចេញពីព្រៃនៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២៩២១មន្រ្តីបរិស្ថានបានរៀបចំពិធីនិមន្តព្រះសង្ឃបង្សុកូលឱ្យសត្វទន្សោង១ក្បាលដែលបានងាប់ដោយសារជាប់អន្ទាក់។សត្វទន្សោងនេះត្រូវបានយកមកបញ្ចុះនៅទីស្នាក់ការបរិស្ថានចុងភូមិអូរកក់ឃុំពោធិ៍ស្រុកត្បែងមានជ័យខេត្តព្រះវិហារ៕