ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ពលករ២នាក់លួចគេចពីការធ្វើចត្តាឡីស័កក្នុងរថយន្តដឹកផ្លែឈើ

បាត់ដំបង៖រថយន្តធុនធំដឹកផ្លែឈើមួយគ្រឿងបានលួចដឹកពលករមកពីប្រទេសថៃត្រូវកម្លាំងជំនាញចាប់បានចំនួន៣នាក់ក្នុងនោះមានវៀតណាមម្នាក់និងខ្មែរម្នាក់។ការឆែកឆេររកឃើញនេះគឺនៅច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀងកាលពីថ្ងៃទី១៥ខែកុម្ភឆ្នាំ២០២១។
លោកអធិការស្តីទីស្រុកកំរៀងបានឱ្យដឹងថា៖ការឃាត់
ខ្លួនពលករឆ្លងដែន២នាក់ចូលពីប្រទេសថៃមកប្រទេសកម្ពុជាធ្វើឡើងដោយកងកម្លាំងចម្រុះ នៅច្រកទ្វារអន្តរជាតិដូងរួមនិងទាហានថៃនៅក្នុងរថយន្តដឹកផ្លែឈើ១គ្រឿងផ្លាកលេខត្បូងឃ្មុំ3 A-០549 ។ ពលករទាំងពីរនាក់ត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក។ ចំណែកឯតៃកុងឡាន និងព្រូឡាន ត្រូវបញ្ជូនឱ្យអធិការដ្ឋាននគរស្រុកកំរៀង ដើម្បីដាក់ទោសទៅតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *