ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានចាប់ជនសង្ស័យម្នាក់ ករណីប៉ងស៊ីដាច់ម៉ូតូដែលខ្ចីគេហើយមិនចង់សងនៅក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ត្រង់ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខងកាលពីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ ជនសង្ស័យ ឈ្មោះ ឌឹក ពៅ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី បានខ្ចីម៉ូតូម៉ាកហ្សូមឺរ ពណ៌ខ្មៅផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IN-4643។ម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ រស់ លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកក្នុងហាងអាហារប៊ូហ្វេឈិហ្គ្រេន ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ក្រោយចាប់ខ្លួនម៉ូតូ១គ្រឿង នេះបានប្រគល់ឱ្យជនរងគ្រោះវិញ ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕