ព័ត៌មានសន្តិសុខសង្គម

ជួយសង្គ្រោះចិន២នាក់ ក្នុងរថយន្តជាប់គាំងកណ្ដាលផ្លូវ ពេលទឹកជំនន់ហូរកាត់ខ្លាំង

កំពង់ស្ពឺ៖សមត្ថកិច្ចបានជួយសង្គ្រោះបុរសចិន២នាក់ ដែលស្ថិតក្នុងរថយន្តជាប់គាំងកណ្តាលផ្លូវពេលទឹកជំនន់កំពុងហូរកាត់ខ្លាំង។ករណីនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ត្រង់ស្ពានអូរគគីរ ក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា។

កម្លាំងក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនជាតិចិនទាំង២នាក់បានធ្វើដំណើរតាមរថយន្តទំនើបពីលិចទៅកើត។ មកដល់កន្លែងខាងលើបានព្យាយាមបើកឆ្លងផ្លូវដែលមានទឹកហូរកាត់ខ្លាំង បណ្តាលឱ្យរថយន្តរលត់ជាប់គាំងកណ្តាលផ្លូវដែលប្រឈមនឹងគ្រោះថ្នាក់។

ពេលនោះកម្លាំងប្រចាំការបានចុះជួយភ្លាមៗដើម្បីសង្គ្រោះមនុស្សដែលជាប់គាំងនៅក្នុងរថយន្តនោះ។ដោយទឹកហូរខ្លាំងធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការចូលទៅយកមនុស្ស។ តែទោះយ៉ាងណាប្រតិបត្តិការបានទទួលជោគជ័យដោយសង្គ្រោះបានទាំងមនុស្សនិងរថយន្តចេញពីទឹកជំនន់ហូរខ្លាំង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *