ព័ត៌មានសន្តិសុខសង្គម

ឆេះទូកដឹកទំនិញកំពុងបើកលើទន្លេ រងរបួសម្នាក់និងខូចខាតអីវ៉ាន់ទាំងស្រុង

កោះកុង៖ទូកដឹកទំនិញមួយគ្រឿងកំពុងបើកលើទន្លេ ត្រូវភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យបុរសម្នាក់រងរបួសនិងខូចខាតអីវ៉ាន់លើទូកនោះអស់ទាំងស្រុង។ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ ៣៩ឆ្នាំ ជាអ្នកបើកទូក នៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។មន្ត្រីដដែលបានបន្តថា មុនកើតហេតុបុរសបើកបរទូកបានចាក់ប្រេងហៀរលើម៉ាស៊ីន។

ពេលបញ្ឆេះម៉ាស៊ីនហើយកំពុងធ្វើដំណើរតាមដងទន្លេត្រូវភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ខណៈនោះអ្នកបើកបរបានរងរបួស-ខូចខាតអីវ៉ាន់និងសម្ភារលើទូកអស់ទាំងស្រុង ត្រូវបានកម្លាំងអាជ្ញាធរចេញជួយសង្គ្រោះរួចដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ក្នុងករណីនេះ សមត្ថកិច្ចបានក្រើនរំលឹកថា រាល់អ្នកបើកបរផ្លូវគោកឬផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើយានយន្តរបស់ខ្លួន ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *