ព័ត៌មានជាតិ

អំពាវនាវឲ្យពលរដ្ឋប្រឆាំងដាច់ខាតចំពោះជនណាដែលមានបំណងចង់បំផ្លាញសន្តិភាព

 

ព្រះវិហារ៖លោកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអំពាវនាវឱ្យពលរដ្ឋ,មន្ត្រីរាជការ,កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវប្រឆាំងដាច់ខាតចំពោះជនណាដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រីមាសសុភាបានថ្លែងអំពាវនាវនេះក្នុងឱកាសនាំយកអំណោយរបស់រាជរដ្ឋាភិបាលទៅចែកជូនពលរដ្ឋក្រីក្រចំនួន២០០គ្រួសារមកពីឃុំចំនួន៤ក្នុងស្រុកត្បែងមានជ័យខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រីមាសសុភាបានពាំនាំនូងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេចទាំងទ្វេរតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ជាមួយគ្នានោះដែរលោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយើងបន្តអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *