ព័ត៌មានជាតិ

ដាក់ឲ្យប្រើប្រាស់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ

 

​ព្រះវិហារ​៖​អគារ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​ដែល​ទើប​សាងសង់​រួច​អស់​ថវិកា​ចំនួន​២៣.៣០០​ដុល្លារ​ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​រសៀល​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២១​។​ពិធី​នេះ​ក្រោម​វត្តមាន​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។​
​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​តែង​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​។​ពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ក្មេង​កំព្រា​ស្ត្រី​មេម៉ាយ​ក៏ដូចជា​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។​
​លោក​ទេសរដ្ឋមន្ត្រី មាស​សុភា​និង​ក្រុមការងារ​បានប្រគល់​ប​ណ្ណ​សរសើរ​ដល់​សប្បុរ​សជន និង​ផ្ត​ល់កំ​ព្យូ​ទ័​រ​១​គ្រឿង​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​។​ជាមួយនេះ​បានផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​ក្រុមយុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម​យុវជន​កាយរឹទ្ធិ​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​និង​ប្រជាពលរដ្ឋ​ក្រីក្រ​ព្រមទាំង​កាត់​ខ្សែរ​បូរ​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ជ័ យ​សែន ចាប់ពីពេលនេះ​តទៅ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *