ព័ត៌មានជាតិ

ត្រៀមកម្លាំង សម្ភារៈមធ្យោបាយ ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានទឹកជំនន់កើតឡើង

 

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា “ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២បានចេញសេចក្តីដំណឹង ស្តីពីធាតុអាកាសចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ហើយនៅក្នុងសេចក្តីជូនដំណឹងដដែរ បានបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្សល់មូសុងនារតីបក់ក្នុងកម្រិតខ្សោយទៅធម្យម នៅចន្លោះថ្ងៃទី០៣ដល់0៥ ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) អូសបន្លាយភាគខាងជើងនៅថៃ-ឡាវនិងវៀតណាម ស្ថានភាពបែបនេះនឹងធ្វើឲ្យ ទី/-តំបនទំនាបកណ្តាល សីតុណ្ហាភាពអប្បរិមា មានពី២៣ទៅ២៦អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣២ដល់៣៥ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅធម្យម ជាមួយគ្នានោះផ្នែកខ្លះនៅបណ្តាខេត្ត នាភាគកណ្តាលនិងភាគពាយ័ព្យអាចមានភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គររន្ទះ ។ទី/-តំបនខ្ពង់រាប សីតុណ្ហាភាពអប្បរិមា មានពី២២ទៅ២៥អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣២ដល់៣៥ អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចភ្លៀងដោយអន្លើក្នុងកម្រិតបង្គួរលាយឡំទៅដោយផ្គររន្ទះនិងទី៣/-តំពន់មាត់សមុទ្រ មានសីតុណ្ហាភាពអប្បរិមា មានពី២៣ទៅ២៥អង្សាសេនិងសីតុណ្ហាភាពអតិបរិមាមានពី៣១ដល់៣៣ អង្សាសេនឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ ។ដូច្នេះកងម្លាំងយើងក្នុងការិយាល័យជំនាញទាំងអស់ ក៏ដូចជាតាម បណ្តា អធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩និងវរសេនាតូចទាំង០៤ ត្រូវយកចិត្តទុកដាក់ត្រៀម ទាំងកម្លាំង សម្ភារៈ មធ្យោបាយ ជាប្រចាំ ជាងនេះទៀតត្រូវបង្ហាត់បង្រៀនកម្លាំងឲ្យចេះបើកបរកាណូត ឲ្យបានស្ទាត់ជំនាញ ពេលចុះប្រតិបត្តិការដំណើរទៅដោយរលូន”៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *