ព័ត៌មានជាតិ

ពលរដ្ឋជាង៦០០គ្រួសារ ក្នុងឃុំស្រយ៉ង់ទទួលបានបណ្ណសម្គាល់ម្ចាស់អចនៈវត្ថុ

ព្រះវិហារ៖ប្រជាពលរដ្ឋចំនួន ៦១៤គ្រួសារ ស្មើ១.០៦៣ក្បាលដីលើផ្ទៃដីចំនួន ១០.៤៧២ហិកតា នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែនទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។

ពិធីនេះធ្វើឡើងថ្ងៃទី២៥ ខែមករា ក្រោមវត្តមាន ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហាចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ឃុំ ភូមិជាច្រើនទៀត។

ក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ប្រាប់ពលរដ្ឋពីតម្លៃ នៃកម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថា ប្រសិនបើគ្មានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេនោះ សូម្បីតែស្លាបព្រា វែកបាយ ក៏មិនមែនជាកម្មសិទ្ធិយើងនោះដែរ។
លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំស្រយ៉ង់ មាន២ភូមិ ។ក្នុងនោះភូមិរំចេកជាភូមិទី២ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។
លោកប្រធាបមន្ទីរបានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋគឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកប្រធានមន្ទីរ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលយើងអាចប្រើប្រាស់បានតាមតម្រូវការស្របតាមច្បាប់។ជាមួយនោះក៏បានណែនាំដល់ពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ គឺកុំយកទៅអ៊ុតដូចអត្តសញ្ញាណបណ្ណឱ្យសោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *