Uncategorized

សមត្ថកិច្ចថៃចាប់ស្ត្រីខ្មែរម្នាក់ករណីចាក់សម្លាប់ប្ដីដោយសារភ្លើងប្រច័ណ្ឌ

 

​ប្រទេស​ថៃ​៖​សមត្ថកិច្ច​ថៃ​បាន​ចាប់​ស្ត្រី​ខ្មែរ​ម្នាក់​ដែលជា​ពលករ​បម្រើការ​ងារ​នៅ​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​ពីបទ​ឃាតកម្ម​ដោយ​ចេតនា​។​បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​តាម​ឃើញ​ប្តី​របស់ខ្លួន​ដេក​ក្នុង​បន្ទប់​ស្ត្រី​ម្នាក់ទៀត​ដែលជា​ពលករ​ខ្មែរ​ដូចគ្នា​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ផ្លូវ​ពោធិ​សាន​៨/១​ក្នុង​ឃុំ​ណា​ក្លឿ​ស្រុក​បាង​ឡាក់​មុង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ ២០២១​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​៖​បុរស​ដែល​ស្លាប់​នៅក្នុង​ថ្លុកឈាម​មានឈ្មោះ​អា​នុ​ន​ភឿ​ក​ឆា​យ៉ា​អាយុ​២៧​ឆ្នាំ​ជា​អ្នករស់នៅ​ខេត្ត​នគររាជ​សីមា​ព្រមទាំង​មាន​ស្នាម​ចាក់​១​កាំបិត​ត្រង់​ក្រោម​ដោះ​ខាងឆ្វេង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​រីឯ​ជនបង្ក​ដែលជា​ភរិយា​មានឈ្មោះ​វ៉ាន់ លី​អាយុ​២៧​ឆ្នាំ​ជា​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ៃ​សាវ​អុន​អាយុ​២៨​ឆ្នាំ​ជា​ពលករ​ខ្មែរ​និង​ជា​ម្ចាស់​បន្ទប់​កើតហេតុ​បានឱ្យដឹងថា​កាលពី​ព្រលប់​មុនពេល​កើតហេតុ​គឺ​រូបនាង​ជាមួយនិង​ជនរងគ្រោះ​ព្រមទាំង​មាន​មិត្តភក្តិ​ផ្សេងទៀត​បាននាំគ្នា​ទៅ​ផឹក​លេង​ជុំគ្នា​។​ក្រោយពី​កម្មវិធី​ត្រូវបាន​បញ្ចប់​ពួកគេ​ក៏បាន​ជូន​មិត្តភក្តិ​ត្រឡប់​ទៅកាន់​កន្លែងដេក​។​
​ស្ត្រី​ដដែល​បាន​បន្តថា​៖​ដោយឡែក​បុរសរងគ្រោះ​បាន​ប្រាប់​មិត្តភក្តិ​ថា​គេ​មិនអាច​ធ្វើដំណើរ​ទៅផ្ទះ​បានទេ​ដោយសារ​ស្រវឹង​ហើយ​នៅពេល​នោះដែរ​នាង​ក៏បាន​ក្រាល​ពូក​នៅ​ជ្រុង​មួយ​នៃ​បន្ទប់​របស់​នាង​ដើម្បី​ឱ្យគេ​សម្រាក​នៅ​ទីនោះ​។​ប៉ុន្តែ​ជា​ចៃដន្យ​នាង​វ៉ាន់​លីន​ដែលជា​ភរិយា​បាន​តាមដាន​មក​ឃើញ​ក៏បាន​ទាញ​កូនកាំបិត​ចាក់ទៅលើ​ស្វាមី​របស់​នាង​បណ្តាលឱ្យ​ស្លាប់​តែម្តង​។​

​ភ្លាមៗ​នោះ​តម្រួត​ថៃ​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ព្រមទាំង​បាន​រកឃើញ​វត្ថុតាង​គឺ​កូនកាំបិត​ដែល​ប្រលាក់​ឈាម​ប្រវែង​ប្រមាណ​២០​សង្ទីម៉ែត្រ​ទើប​សមត្ថកិច្ច​បាន​នាំខ្លួន​ស្ត្រី​ទាំង​២​រូបនេះ​យកទៅ​កាន់​អធិការដ្ឋាន​តម្រួត​ស្រុក​បាង​ឡាក់​មុង​ដើម្បី​ធ្វើការ​សាកសួរ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *