Uncategorized

ទូកអុំគូពិសេស÷”ទូកងតេជោកែវវិជ័យបារមីចៅសែន”បានលេខ១,មកពីខេត្តពោធិ៍សាត់, “សារាយតេជោសែនជ័យ” បានលេខ២ មកពីខេត្តកណ្ដាល,”កោះកេរធិបតី”បានលេខ៣ មកពីខេត្តព្រះវិហារ

(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតរយៈពេល៣ថ្ងៃរួចរាល់ទៅ រកឃើញហើយទូកអុំគូពិសេស ដែលដណ្តើមបានលេខ១ លេខ២ និងលេខ៣។ លេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ជាទូករបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ព្រះរាជបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំ២០២២៤នេះ មានទូកចូលរួមប្រកួតប្រជែងសរុប ៣៤៦ទូក និងមានកីឡាករ កីឡាការិនី ក៏ដូចជាគណៈកម្មការទូកចូលរួមសរុបជាង២ម៉ឺននាក់។

ព្រះរាជពិធីដែលមានរយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ដោយមានអ្នកចូលរួមលេងកម្សាន្ត និងទស្សនារាប់លាននាក់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *