ភ្នំពេញ ៖ រថយន្តកុងតឺន័រទំនងដាច់ហ្វ្រាំងជ្រុលទៅបុកម៉ូតូដែលកំពុងឈប់ចាំភ្លើងស្តុបរួចអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់មនុស្សស្រីប្រុស២នាក់ទាំងព្រឹក ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៤ ត្រង់ផ្លូវចូលផ្សារព្រែកព្នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាប្តីប្រពន្ធដោយប្ដីឈ្មោះ ខន មុនី អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧អឺ០ ផ្លូវលេខ១៤៤ ភូមិ១២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាពូង ខេត្តបាត់ដំបង និងប្រពន្ធឈ្មោះ សិន មុីអុីហុង អាយុ២៤ឆ្នាំ មានស្រុកកំណើនៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកHonda Dream ឆ្នាំ២០១៣ផ្លាកលេខ ភ្នំពេញ1BX -7170 ដឹកប្រពន្ធបើកបរក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុច្រកចូលផ្សារព្រែកព្នៅបានឈប់រង់ចាំភ្លើងស្តុបស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងផលាកលេខ ព្រៃវែង 3A-2736មកពីក្រោយក៏បុកម៉ូតូពេញទំហឹងរួចអូសជាច្រើនម៉ែត្រធ្វើឱ្យម៉ូតូខូចខាតទាំងស្រុងនិងបណ្ដាលឱ្យជនរងគញរោះប្តីនិងប្រពន្ធស្លាប់ក្រោមរថយន្តទាំង២នាក់ភ្លាមៗនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ជូនសមត្ថកិច្ច ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយ ។ រីឯសពជនរងគ្រោះបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ៕