Uncategorized

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងរដ្ឋបាលស្រុកឱរ៉ាល រួមគ្នាដាំកូនឈើបង្កើតគម្របព្រៃឈើ

 

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ ដោយមានការចូលរួមពីលោក ឡុង សូណា ប្រធានគ្របគ្រងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA អង្គការអភិរក្សអន្តរជាតិ (CI) មន្ត្រីឧទ្យានុរក្ស សិស្សានុសិស្ស សហគមន៍តំបន់ការពារ និងអាជ្ញាធរដែនដីបានរៀបចំកម្មវិធីដាំឈើនៅលើផ្ទៃដីប្រមាណ១០ ហិកតាភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកប្រធានមន្ទីរបានលើកលើកឡើងថា ក្រសួងបរិស្ថានដែលដឹកនាំដោយឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកំពុងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដោយផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព ដោយចាប់ពីយុទ្ធនាការថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងកម្ពុជាស្អាត ខ្មែរធ្វើបាន និងបណ្ដុះនិងចែកជូនកូនឈើដោយមិនគិតថ្លៃ ជូបនប្រជាពលរដ្ឋដាំដុះ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០%នៅឆ្នាំ២០៥០ និងអព្យាក្រិតកាបូនផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *