Uncategorized

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា

 

កិច្ចប្រជុំ មានរបៀបវារៈ៖
ទី១-មតិបើកអង្គប្រជុំ ដោយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត
ទី២-សេចក្តីរាយការណ៍សំខាន់ៗពាក់ព័ន្ធ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, គ្រឿងញៀន, អត្តសញ្ញាណកម្ម, ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព, សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ និងការងារជួញដូរមនុស្ស
ទី៣-ផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងលិខិតលេខ ២៣២៦ សជណ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីការទន្ទ្រានដែនព្រៃលិចទឹកក្នុងតំបន់៣ ក្រោយពីការកាត់ឆ្កៀល ស្ថិតនៅភូមិសាស្ត្រខេត្តទាំង៦ ជុំវិញបឹងទន្លេសាប
ទី៤-សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង ស្រុក
ទី៥-មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
ទី៦-មតិបូកសរុប ដោយឯកឧត្តមអភិបាលខេត្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *