Uncategorized

លោកបណ្ឌិត ឆេង គឹមឡុង ចាត់ទុកពណ៌ចិន-អាស៊ានលើកទី២១ នាពេលខាងមុខនេះ ជាឱកាសផ្ដល់កាលានុវត្តភាពបន្ថែមទៀត សម្រាប់សហគ្រិន និងវាយោគិនក្នុងស្រុក នៅកម្ពុជា

 

លោក បណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ AVI
ចង់ឃើញសហគ្រិន និងវិនិយោគគិនខ្មែរ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ និង វេទិកាជាន់ខ្ពស់ស្ដីពីធុរកិច្ច និងវិនិយោគ ចិន-អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅចុងខែកញ្ញាខាងមុខនេះ។ លោកក៏សង្ឃឹមថា រាជរដ្ឋាភិបាលនឹងជួយសម្រួលធ្វើយ៉ាងណាឲ្យ ពួកគាត់បានចូលរួម ដើម្បីជំរុញកាលានុវត្តភាពបន្ថែមទៀត ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន និងចិន-អាស៊ាន។

បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ពិព័រណ៍ចិន-អាស៊ានលើកទី២១ នឹងត្រូវរៀបចំធ្វើចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា។ ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅទីក្រុងណាននីង ដោយចាប់ផ្តើមរៀបចំជាលើកដំបូងនៅឆ្នាំ២០០៤។

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ នាពេលថ្មីៗនេះ បណ្ឌិត ឆេង គីមឡុង ប្រធាន AVI បានប្រាប់ថា «ខ្ញុំគិតថា ចិននិងអាស៊ាន កម្ពុជានិងចិន កម្ពុជានិងបណ្តាប្រទេសផ្សេងទៀត ក្នុងអាស៊ាន គួរតែសម្លឹងមើលទិសដៅ ទៅខាងមុខ ហើយធ្វើការផ្សព្វផ្សាយ ជាមុនសិន ជាទូទៅ ឲ្យប្រជាជន យល់ដឹងអំពីគោលដៅ របស់រដ្ឋាភិបាល..ទី២៖ គឺការជំរុញ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជន និងឯកជន ឲ្យគេបន្តទទួលបាននូវកាលនុវត្តភាព ទទួលបាននូវការជួយគាំទ្រ ឧបត្ថម្ភ លើកទឹកចិត្ត ពីរដ្ឋាភិបាល ក្នុងការវិនិយោគ ក្នុងផ្នែក ខាងវិស័យរថយន្តប្រើប្រាស់ថាមពល អគ្គិសនី ក៏ដូចជា ការប្រើប្រាស់នូវថាមពលស្អាត ឬ ថាមពលកកើតឡើងវិញ ដទៃទៀត ហើយក្រុមហ៊ុនក្នុងស្រុក អាចចូលរួមក្នុងការតាំងពិព័រណ៍ ហើយស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា នៅប្រទេសចិន អាចជួយសម្រួល នូវលក្ខខណ្ឌងាយស្រួល ដល់សហគ្រិន វិនិយោគិន ក្នុងស្រុកកម្ពុជា ឲ្យទៅចូលរួម នៅក្នុងពិព័រណ៍ទាំងអស់នោះ»។

គួរបញ្ជាក់ ចិនស្ថិតនៅលំដាប់ទី១ ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកត្តាជំរុញសម្រាប់កំណើនពាណិជ្ជកម្មនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *