ព័ត៌មានអន្តជាតិ

លោក Xi Jinping ផ្ដល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌ វប្បធម៌និងធម្មជាតិ

លោកXi Jinpingផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិដោយសង្កត់ធ្ងន់ថា ត្រូវតែការពារឱ្យបានល្អនូវសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន ធ្វើឱ្យបេតិកភណ្ឌវប្បធម៌និងធម្មជាតិមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី
នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់សម្បត្តិបេតិកភណ្ឌវប្បធម៌និងធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមបង្ហាញពីរបៀបរៀបរយនៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់BadainJaran” “និងជម្រកបក្សីបម្លាស់ទីលំនៅ(ដំណាក់កាលទី២)”ត្រូវបានដាក់បញ្ចូលទៅក្នុង«បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមានអត្ថន័យដ៏វិជ្ជមានសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិនដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ជាមួយគ្នាដោយសុខដុមរមនា។
លោកXi Jinpingបានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកភាពជោគជ័យនៃការស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌលើកនេះជាឱកាសមួយ ដើម្បីបង្កើនការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ លើកកម្ពស់សមត្ថភាពនិងកម្រិតនៃការការពារបេតិកភណ្ឌ និងការពារសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន។ត្រូវតែបន្តបង្កើនការងារបន្តវេននិងប្រើប្រាស់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីធ្វើឱ្យវាមានភាពរស់រវើកឡើងវិញក្នុងយុគសម័យថ្មី។ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិលើវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *