ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីជួបសំណេះសំណាលជាមួយម្ចាស់សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ សំដៅលើការគ្រប់គ្រងជនអន្តោប្រវេសន៍

(ខេត្តបន្ទាយមានជ័យ) ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធពិធីជួបសំណេះសំណាលជាមួយម្ចាស់សណ្ធាគារ កាសុីណូ ផ្ទះសំណាក់ សំដៅលើការគ្រប់គ្រងជនអន្តោប្រវេសន៍ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ រួមមន្ត្រី ក្នុងផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារ សន្តិសុខ ផែនាករងារសេនាធិការ ។

ការជួបសំណេះសំណាលនេះធ្វើឡើង ៖ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ ស្ដីពី អន្តោប្រវេសន៍ និងដើម្បីធានាឲ្យបាននូវការគ្រប់​គ្រងជនបរទេស​អន្តោប្រវេសន៍ ដែលមានវត្តមានស្នាក់​នៅ​ក្នុងភូមិសាស្រ្ត តាម​មូលដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីធានាថែរក្សាការពារ សន្តិសុខ សុវត្ថិភាព ទាំងម្ចាស់អាជីកម្ម និងអន្តោប្រវេសន៍ដែលបានស្នាក់ក្នុងខេត្តបន្ទាយមានជ័យ ។ ត្រូវពង្រឹងការប្រើប្រព័ន្ធគ្រប់គ្រងវត្តមានស្នាក់នៅជនបរទេសក្នុងខេត្ត តាមប្រព័ន្ធ (FPCS) ឱ្យប្រសិទ្ធភាពខ្ពស់ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានមានមតិក្រើនរំលឹក ណែនាំបន្ថែមពាក់ព័ន្ធការងាររដ្ឋបាល ការគ្រប់គ្រងជនអន្តប្រវេសន៍ ធ្វើយ៉ាងណាត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងពង្រឹងការអនុវត្តន៍ការងារជំនាញឲ្យបានល្អប្រសើរបន្តទៀត ជាពិសេសត្រូវបន្តសហការ សម្របសម្រួលជួយការងារគ្នាទៅវិញទៅមក និងត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានស្និតស្នាល ដើម្បីសំដៅឲ្យការបំពេញការងារប្រព្រឹត្តទៅដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *