Uncategorized

រថយន្តបុកម៉ូតូបណ្ដាលឲ្យបុរសចំណាស់ជាប្ដីនិងប្រពន្ធរងរបួសធ្ងន់

 

​បន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​បុរស​ចំណាស់​ជា​ប្តី​និង​ប្រពន្ធ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ទីប្រជុំជន​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ ភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ស្រុក​អូរជ្រៅ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​មានឈ្មោះ ស្មឿ​ន ចំរើន ភេទ​ប្រុស អាយុ​៨៥​ឆ្នាំ និង​ប្រពន្ធ​មានឈ្មោះ ងុ​ន សឿង ភេទ​ស្រី អាយុ ៦១​ឆ្នាំ​រស់នៅ ភូមិ​ធ្មេញត្រី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​មុនពេល​កើតហេតុ​នោះ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី ០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1FK8167​បាន​ឌុប​គ្នា​មកពី​ទិសខាងកើត​ទៅ​លិច​។​

​ពេល​ជិះ​មកដល់​ចំណ​ចុច​ន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧២-៣៧៣ បាន​បត់​ឆ្វេង​មិនបាន​មើល​ឆ្វេង​ស្តាំ ។​ស្របពេលនោះ​មាន​រថយន្ត​ម៉ាក ស៊ីណា ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​បាត់ដំបង​.2B9679​បើក​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់ ។​

​ជនរងគ្រោះ​ត្រូវ​នគរបាល​ចរាចរណ៍​និង​អ្នក​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូ​រីឯ អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់ ។​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​នគរបាល​ចរាច​រណ៍​ថា​បណ្តាលមកពី​ជនរងគ្រោះ​បើក​ម៉ូតូ​ពេល​ប្តូរ​ទិស មិនបាន​ប្រយ័ត្ន​។​ចំណែក​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *