ព័ត៌មានសន្តិសុខសង្គម

ដាក់គុកជនត្រូវចោទ ករណីប្រើឧបករណ៍ឆក់ត្រីក្នុងតំបន់អភិរក្សត្រីមេពូជ

 

ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែង បានបញ្ជាឱ្យសមត្ថកិច្ចនាំ ខ្លួនជនត្រូវចោទទៅដាក់ពន្ធនាគារពីបទ ប្រើឧបករណ៍ឆក់ត្រី ក្នុងតំបន់អភិរក្សត្រីមេពូជរាមសារ បន្ទាប់ពីក្រុមការពារ តំបន់អភិរក្សនេះដេញចាប់បាន។

មន្ត្រីប្រចាំតំបន់រាមសារបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូនៅម្តុំបន្ទាយកោះកាង ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង កម្លាំងជំនាញការពារតំបន់អភិរក្សត្រីមេពូជរាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី បានដេញចាប់ជនប្រព្រឹត្តល្មើសនេសាទ ជាមួយឧបករណ៍ឆក់ត្រី។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យឈ្មោះ អានសំផន អាយុ៣៥ឆ្នាំនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។កន្លងមកជនសង្ស័យតែងបានធ្វើសកម្មបទល្មើស ឆក់ត្រីដែលសមត្ថកិច្ច និងអាជ្ញាធរពិបាកក្នុងការតាមចាប់ណាស់ ដោយជនល្មើសបានគេចខ្លួនយ៉ាងរហ័ស។ទើបពេលនេះកម្លាំងបានពួនស្ទាក់ចាប់បានតែម្តង។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ឧបករណ៍ឆក់ត្រីខ្នាតធំមូយគ្រឿង អាគុយចំនួន២ និងទូកមានម៉ាស៊ីនមួយគ្រឿង ហើយបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣ តុលាការបានបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទៅដាក់ពន្ធនាគារ ដើម្បីរង់ចាំបើកសវនាការពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *