Uncategorized

រដ្ឋបាលខេត្តព្រះវិហារបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាមួយពលរដ្ឋ


ព្រះវិហារ​៖​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានស្នើ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​លើកឡើង​អំពី​ទុក្ខលំបាក​ក៏ដូចជា​កី្ត​កង្វល់​។​ពលរដ្ឋ​ត្រូវ​សំណូមពរ​និង​ដាក់​សំណួរ​ជា​លក្ខណៈ​សហគមន៍​ឬ​បុគ្គល​ដែល​បាន​ជួបប្រទះ​ក្នុង​ជីវភាព​រស់នៅ​មកកាន់​អង្គ​វេទិការ​ដើម្បី​រួមគ្នា​ពិភាក្សា​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​វេទិការ​នាពេលនេះ ។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​មានប្រសាសន៍​ក្នុងពេលដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ស្ថិតក្នុង​ភូមិ​ឆែប​កើត ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០​។​

​ក្នុងឱកាស​នោះ​លោក​លោក​ឡុង​សុវណ្ណ​បាន​ថ្លែងថាៈ​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមគ្នា​បន្ត​ខិតខំ​ពន្យល់​និង​ដោះស្រាយ​រាល់​បញ្ហា​របស់​បងប្អូន​ឱ្យបាន​ឆាប់រហ័ស​តាមតែ​អាចធ្វើ​ទៅបាន​ដើម្បី​ចៀសវាង​នៅ​រឿងរ៉ាវ​កើតឡើង​ដដែលៗ​។​លើក​ឡើងជា​ចំណូ​ម​ពរ​និង​ក្តីកង្វល់​របស់​បងប្អូន​នាពេលនោះ​រួមមាន​បញ្ហាដីធ្លី​ដែរ​កើតមាន​ក្នុងស្រុក​ឆែប​មាន​ទីតាំង​ផ្សេងៗ​គ្នា​ដែលមាន​ដូចជា​បញ្ហាដីធ្លី​។​
​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ពាក់ព័ន្ធ​មិនត្រូវ​ចុះហត្ថលេខា​ឬ​ផ្តិត​មេដាយ​ទទួលស្គាល់​លើ​កា​រំលោភ​ឫ​កាប់​ទន្ទ្រាន​ដីព្រៃ​តំបន់ហាមឃាត់​ដូចជា​ដីព្រៃ​សហគមន៍​ឬ​ជា​ដីព្រៃ​របស់​រដ្ឋ​ជាដើម​។​លោក​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់​នៅ​ការកាប់​ទន្ទ្រាន​ដីព្រៃ​សហគមន៍​ក្រសាំង​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​ជាប់ និង​ព្រំប្រទល់​ខេត្តស្ទឹងត្រែង ៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *