នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូតទោស័កព.ស.២៥៦៤ នឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ តាមរយ:ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ជាស្នងការ បានទទួលនូវរថយន្តដ៏ថ្មីសន្លាងមួយគ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអង្គភាពស្នងការដ្ឋានបានប្រេីប្រាស់ជាប្រយោជន៍រួមសម្រាប់ដឹក ជញ្ជូនកងកម្លាំងបំពេញភារកិច្ច បម្រេីជាតិ បម្រេីប្រជាពលរដ្ឋ និងចេញអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិឬដឹកជញ្ជូនស្បៀង សម្ភារ:ចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសទទួលបានរថយន្តនេះឯកឧត្តមស្នងការក៏បានប្រគល់ជូននទៅផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋានដើម្បីគ្រប់គ្រងថែរក្សាឱ្យបានល្អប្រសេីរតាមលក្ខណ:បទដ្ឋានបច្ចេកទេស ដេីម្បីធានាពេលចេញប្រតិបត្តិការមានប្រសិទ្ធភាព៕