ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តម៉ាកឡិចស៊ីស RX300 ដែលអ្នកបើកបររថយន្តនេះជាជនសង្ស័យក្នុងការបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់រួចយករថយន្តទៅប្លុងចោលនៅសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។រថយន្តត្រូវបានក្រុមជនសង្ស័យដោះផ្លាកលេខចេញ និងគេចខ្លួនបាត់អស់។
គួរបញ្ជាក់ថានាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៕សហការី