ភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនជនម្នាក់ករណីរួមភេទជាមួយក្មេងស្រីអនិតិជនអាយុ១៤ឆ្នាំរហូតបានសម្រេចនៅក្នុងផ្ទះសំណាក់។ករណីឃាត់ខ្លួនជនសង្ស័យនេះតាមបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះនៅចំណុចក្នុងផ្ទះសំណាក់បឹងឈូកបន្ទប់លេខ២០៦ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០។
ប្រភពពីសមត្ថកិច្ចបានដឹងថា៖អាណាព្យាបាលក្មេងស្រីរងគ្រោះបានប្តឹងរៀបរាប់ថា៖កាលពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០ជនសង្ស័យឈ្មោះរុំចាន់សារ៉ាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរគ្មានស្នាក់នៅផ្ទះសង់ថ្មីផ្លូវបេតុងភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។
អាណាព្យាបាលបានបន្តថាៈជនសង្ស័យបានជិះម៉ូតូដឹកជនរងគ្រោះចូលផ្ទះសំណាក់បឹងឈូកហើយបានដោះសម្លៀកបំពាក់នាងចេញរួចធ្វើសកម្មភាពរួមភេទបានសម្រេចជាមួយជនរងគ្រោះអាយុ១៤ឆ្នាំហើយបានគេចខ្លួនរហូត។មកដល់ម៉ោង៥ល្ងាចថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០ទើបសមត្ថកិច្ចឃាត់ខ្លួន។
ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានរួមភេទជាមួយនឹងនារីរងគ្រោះមែនប៉ុន្តែគ្មានការបំខិតបំខំនោះទេ។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕សហការី