ព័ត៌មានសន្តិសុខសង្គម

ថយន្តបុកម៉ូតូ មន្ត្រីយោធាម្នាក់ បណ្ដាលឲ្យស្លាប់មួយរំពេច

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបានបុកម៉ូតូ បណ្តាលឱ្យមន្ត្រីយោធាម្នាក់ស្លាប់មួយរំពេច ហើយក៏បើករត់បាត់ត្រូវសមត្ថកិច្ចតាមរកចាប់យកមកចាត់ការតាមច្បាប់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា។

សាក្សីបានដឹងថា មុនកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Today ផ្លាកលេខភ្នំពេញ 1GY-6372 បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត។ មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបុកពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាម។ រថយន្តបង្កក៏បានបន្ថែមល្បឿនបើករត់បាត់។ ចំណែកសពជនរងគ្រោះមានកាតមួយសន្លឹកនៅក្បែរខ្លួនបញ្ជាក់ថាជាមន្ត្រីយោធា។

បន្ទាប់ពីកើតហេតុកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យវាស់វែងហើយយកម៉ូតូទៅទុក និងបន្តស្រាវជ្រាវតាមចាប់រថយន្តបង្ក ដើម្បីឱ្យម្ចាស់មកទទួលខុសត្រូវក្នុងករណីនេះតាមច្បាប់។ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *