ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដុតបំផ្លាញវត្ថុតាមចោលនៅនិងកន្លែង

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង រួមជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចតំបន់រ៉ាមសារព្រែកទាល់ ក្នុងដែនអភិរក្សអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចំរុះសរុបចំនួន ២៥នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ១០គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៥២០០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន១៥។
-បង្គោល ៨០០ដើម។
-ប្រលែងកូនត្រីចម្រុះ ១០០គីឡូក្រាម។

នៅថ្ងៃដ៏ដែល កម្លាំងសមត្ថកិច្ចនគរបាល រួមជាមួយកម្លាំងចំរុះ បានចុះធ្វើកិច្ចសន្យាលើទៅអ្នកដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (បរណរាវ)​ ចំនួន​ ៣២នាក់ ដោយក្នុងនោះពួកគាត់បានប្រគល់អាំងវិចទ័រឆក់ត្រីក្នុងមួយនាក់ ០១គ្រឿងផងដែរ ។ ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *