ព័ត៌មានសន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មាន

សេចក្តីបំភ្លឺព័ត៌មាន

ក្រុមការងារព័ត៌មាន និងព្រឹត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប  មានកិត្តិយស សូមគោរពជម្រាបជូនអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលកន្លងទៅថ្មីៗនេះ មានគេហទំព័រ គូលែនដេលី Kulen Daily បានចុះផ្សាយថា៖ លោក ភា ជាមេល្បែង (អាប៉ោង) ដុះស្លែប្រចាំខេត្តសៀមរាប ដែលសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ តេងចាន់ណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោកវីរៈឯក ជា ចំ រើន អធិការ នៃអធិការក្រុងសៀមរាប ដើម្បីចុះធ្វើការស្រាវជ្រាវ ដល់ទីតាំងខាងលើ ដែលលទ្ធផលទទួលបានព័ត៌មានដូចខាងក្រោម

ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចចុះទទួលពិនិត្យដល់ទីតាំងសង្ស័យខាងលើ នៅម្ដុំខាងត្បូងសាលារៀនធ្លកអណ្ដូង ស្ថិតនៅភូមិធ្លុកអណ្ដូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយពិនិត្យឃើញថា  ពុំមានការលេងល្បែងស៊ីសងខុសច្បាប់ដូចដែលគេហទំព័រ គូលែនដាលី Kolen Daily បានសរសេរចុះផ្សាយនោះទេ។

អាស្រ័យហេតុនេះ សូម លោកនាយកគេហទំព័រ គូលែនដេលី Kulen Daily  ជួយតែតម្រូវនូវខ្លឹមសារ ដែលបានចុះសាយ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដកកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *