សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៥:១៥នាទី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានទទួលស្វាគមន៍ និងប្រជុំពិភាក្សាសំណេះសំណាលជាមួយ លោក លាវ សុីជា (liu Zhijie) ប្រធានកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងបានទទួលម៉ាសុីន កុំព្យូទ័រ (Computer) ចំនួន ០៣គ្រឿង និងម៉ាសុីន ព្រីនធ័រ (Printer) ចំនួន ០២គ្រឿង ពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាបផងដែរ ៕