Uncategorized

រថយន្តធុនធំថយក្រោយកិនម្ដាយនិងកូនបណ្ដាលឲ្យស្លាប់

 

​ខេត្តពោធិ៍សាត់​៖​អ្នកបើកបរ​រថយន្ត​ធន​ធំ​ថយក្រោយ​កិន​ស្ត្រី​ជា​ម្តាយ​និង​កូន​ពីរ​នាក់​បាន​ស្លាប់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​នេះ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មាត់​ប្រឡាយ ស្ថិតនៅ​ភូមិ​ប៊ួ​ស្រ​ង៉ែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​កាលពី​ព្រលប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​។​
​សាក្សី​បានឱ្យដឹងថាៈ​មុន​កើតហេតុ​គេ​មើលឃើញ​ម្ចាស់​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ព័ណ៌​ស​ពាក់​ស្លាក​លេខ ពោធិសាត់​3A1373​អ្នកស៊ីឈ្នួល​បើកបរ​ឈ្មោះ​ធឿន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ស្ទឹង​កំបុត​ឃុំ​.​ស្រុក​កើតហេតុ​។​ប្រភព​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ស្រី្ត​ជា​ម្ដាយ​បើកបរ​ម៉ូតូ​ឈ្មោះ ឌី សុខ​ឡឹ​ក អាយុ ៣២​ឆ្នាំ បច្ចុប្បន្ន នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ស្លាប់​នៅ​កន្លែងកើតហេតុ​បាន​ឌុ​កូនប្រុស​ឈ្មោះ មួង ចាន់​រ៉ា អាយុ ១០​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *