ព័ត៌មានសន្តិសុខសង្គម

នាំជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនទៅតុលាការ


កណ្តាល៖នគរបាលស្រុកកៀនស្វាយ បានចាប់ជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា បុរស ដែលកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី៤ កុម្ភៈកន្លងទៅ។ជនសង្ស័យឈ្មោះ វណ្ណៈ ឧត្តម ហៅសាយ ឧត្តម អាយុ២៤ឆ្នាំនៅក្នុងភូមិ-ឃុំ ខាងលើ។
ពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន១២កញ្ចប់ធំ រួចនាំខ្លួនទៅសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនខ្លួនបានទិញពីឈ្មោះ ធូន អាយុ៤១ឆ្នាំ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅហើយរំលែកលក់បន្ត។ បន្ទាប់មកជនសង្ស័យនិងវត្ថុតាងត្រូវផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃនេះ រួចស្រាវជ្រាវចាប់បក្ខពួកនិងមេខ្លោងបន្ថែមទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *