ព័ត៌មានសន្តិសុខសង្គម

បើករថយន្តទំនើប បត់ឆ្វេងជ្រុលក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ៖ស្ត្រីម្នាក់បើករថយន្ដទំនើបម៉ាកTOYOTA RUSH ហើយបានបត់ឆ្វេងក៏ជ្រុលចង្កូតបណ្តាលឱ្យធ្លាក់កង់ក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវបេតុងជិតរបងរោងចក្រកាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៨ ខែមករា។ អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកTOYOTA RUSH ផ្លាកលេខភ្នំពេញ 2BD-0240 បើកបរដោយស្ត្រីម្នាក់តាមផ្លូវបេតុងពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះមកដល់កន្លែងខាងលើក៏បួងចង្កូតបត់ឆ្វេងក៏ជ្រុលធ្លាក់កង់មួយចំហៀងបណ្តាលឱ្យរថយន្តក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយតែម្តង។
ភ្លាមនោះអ្នកដំណើរឆ្លងកាត់បានជួយយកតៃកុងចេញពីក្នុងរថយន្តហើយបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុភ្លាមៗ។នគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះមកពិនិត្យតែមិនមានបង្កប៉ះពាល់ដល់អ្នកដ៏ទៃនិងសម្បត្តិរដ្ឋក៏ឱ្យម្ចាស់យករថយន្តទៅជួសជុល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *