ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលរួមសហការចុះអនុវត្តការត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងខុសច្បាប់នៅលើដងផ្លូវក្នុងភូមិសាស្ត្រស្រុកសំពៅលូន!

បាត់ដំបង៖ នៅថ្ងៃសៅរ៍​៥កេីតខែកត្តិកឆ្នាំខាលចត្វាស័កព.​ស.​២៥៦៦​ ត្រូវនឹងថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក អនុវត្តតា​មយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកឧត្តម​សេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន​ បានដឹកនាំកម្លាំងក្នុងផែន​រួមស​ហការជាមួយសមត្ថកិច្ចមូល​ដ្ឋានកងរាជអា​វុធហត្ថខេត្តបាត់ដំបង​ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅ​លូន​ នគរបាលស្រុកសំពៅលូននិងនគរ​បាលវរ:សេនាតូចការពារព្រំដែនគោកលេខ៨១៧បានត្រួតពិនិត្យលើគោល​ដៅចំនួន០២ដេីម្បីត្រួតពិនិត្យ​ចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿង​ញៀន និងសារធាតុគី​មីផ្សំគ្រឿងញៀនខុសច្បាប់ដែលអាចឆ្លងកាត់នៅ​ភូមិសាស្រ្តស្រុកជាប់ព្រំដែននោះគឺ
-គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិ​ភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពិនិត្យលើរថយន្តចំនួន ៣៦០​គ្រឿង មនុស្ស ៦៨២នាក់ ស្រី ២៤៧​នា​ក់ ក្នុងនោះ៖
-រថយន្តធុនធំ ចំនួន ១៥៥គ្រឿង មនុស្ស ២២៧នាក់ ស្រី១១២នាក់។
-រថយន្តធុនតូចចំនួន ២០៥នាក់ មនុស្ស ៤៥៥នាក់ ស្រី ១៣៥នាក់ និងម៉ូតូចំនួន ៧៣គ្រឿង មនុស្ស​១៤៥​នាក់ ស្រី ៧៥នាក់
-គោលដៅទី០២៖ ផ្លូវលេខ៥៧B ក្រុម​ទី៦ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ចាប់ពីម៉ោង១៣និង​០០​នាទីរសៀល បានត្រួតពិនិត្យលើរថយន្តចំនួន ២៨៥គ្រឿង មនុស្ស ៤៧០នាក់ ស្រី ២២៥នាក់ ក្នុងនោះ៖
-រថយន្តធុនធំ ចំនួន ១៤៥គ្រឿង មនុស្ស ២៦៥នាក់ ស្រី ៩៥នាក់។
-រថយន្តធុនតូចចំនួន ១៤០គ្រឿង មនុស្ស ២០៥នាក់ស្រី ១៣០នាក់ និងម៉ូតូចំនួន ១៤៩គ្រឿង មនុស្ស ២៧៨ ស្រី ១០៥នាក់។

ជាលទ្ធផលសរុបទាំង០២គោលដៅគឺ​ ៖ រថយន្តចំនួន៦៤៥គ្រឿង មនុស្ស ១១៥២នាក់ ស្រី ៤៧២​នាក់ និងម៉ូតូសរុបចំនួន ២២២គ្រឿង មនុស្ស ៤២​៣នាក់ ស្រី ១៨០នាក់។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចុ​ពុំបានរកឃើញសារធាតុគីមីផ្សំ គ្រឿង​ញៀនខុសច្បាប់ឡើយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *