ព័ត៌មានសន្តិសុខសង្គម

ជាងផ្សារនិងតោនរថយន្ត ប៉ះចំខ្សែភ្លើងរហែក បណ្ដាលឲ្យឆក់ស្លាប់ភ្លាម

ភ្នំពេញ៖បុរសជាងផ្សានិងតោនរថយន្តម្នាក់បានប៉ះចំខ្សែភ្លើងរហែកសំបកបណ្តាលឱ្យឆក់ស្លាប់មួយរំពេចក្នុងយាន្តដ្ឋានមួយកន្លែងនៅខណ្ឌដង្កោ ។
ហេតុការណ៍នោះកើតឡើងនៅយានដ្ឋានជួសជុលរថយន្តតាមផ្លូវក្រវាត់ក្រុងភ្នំពេញ ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីម៉ោង១១ថ្ងៃទី៦ ខែតុលា។សមត្ថិច្ចបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ថូ ផាត់យុត អាយុ២៨ឆ្នាំ ជាជាងផ្សាតោនរថយន្តស្នាក់នៅកន្លែងខាងលើ មានទីកំណើតភូមិក្អមសំណក្រោម ស្រុកលើកដែក ខេត្តកណ្តាល។
មុនកើតហេតុជនរងគ្រោះបានផ្សាតោនរថយន្តខណៈកំពុងផ្សាក៏បានប៉ះខ្សែភ្លើងដែលហែកសំបកបណ្តាលឱ្យឆក់ស្លាប់ភ្លាម។ក្រោយមកសមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច័យរួចបញ្ជាក់ថា បុរសរងគ្រោះ ពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *