ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនក្មេងទំនើង៣នាក់ ដេញកាប់គ្នា និងគប់ដុំថ្មលើសមត្ថកិច្ចតុលាការ

ពោធិ៍សាត់៖កម្លាំងនគរបាលកាលពីយប់ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២បានចាប់ក្មេងទំនើង៣នាក់ករណីដេញកាប់គ្នានៅភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីនគរបាលស្រុកបាកានបានឱ្យដឹងថា ក្មេងទំនើងមួយក្រុមមានគ្នា៣នាក់បានដេញកាប់គ្នា កម្លាំងចុះអន្តរាគមន៍ក៏ឃើញម៉ូតូ១គ្រឿងម៉ាកហុងដាC125ម្ចាស់ឈ្មោះ រិត សារ័ត្ន អាយុ ១៨ឆ្នាំនៅភូមិខ្វាវ ឃុំរំលេច ត្រូវបានក្រុមក្មេងទំនើងវាយបំផ្លាញម៉ូតូជនរងគ្រោះខ្ទេចអស់។
ភ្លាមនោះសមត្ថកិច្ចបានឃើញម៉ូតូ២គ្រឿងមនុស្ស៦នាក់ក៏បានឃាត់សួរនាំតែក្រុមនេះមិនឈប់ហើយបានគប់ដុំថ្មចំមន្ត្រីនគរបាលម្នាក់រួចជិះម៉ូតូរត់។ពេលនោះកម្លាំងតាមចាប់បានចំនួន៣នាក់។
ជនសង្ស័យឈ្មោះ ឆី ភារុណ អាយុ ១៨ឆ្នាំ-ឈ្មោះ លីន ឧត្តមអាយុ១៧ឆ្នាំ-ឈ្មោះ វណ្ណ សុផាន់ណា អាយុ ១៩ឆ្នាំ។ពួកគេរស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់។ក្នុងនោះមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ផ្លាកលេខពោធិ៍សាត់ 1J-4717 ។ចំណែកឯម៉ូតូ១គ្រឿងទៀតមានគ្នា ៣នាក់ បានជិះរត់គេចខ្លួនបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *