ព័ត៌មានសន្តិសុខសង្គម

៣នាក់ចុះរាវខ្ចៅ លង់ទឹកស្លាប់ម្នាក់ សង្គ្រោះបាន២នាក់

សៀមរាប៖ក្មេង៣នាក់បាននាំគ្នាចុះរាវខ្ចៅក្នុងទឹកស្រះក៏លង់ស្លាប់ម្នាក់សង្គ្រោះបាន២នាក់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ។
ក្មេងស្រីដែលស្លាប់ ឈ្មោះ យ៉ុង លីហ្សា អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៥ រៀននៅសាលា បឋមសិក្សាជម្ពូវ័ន ។ឪពុកឈ្មោះ យ៉ុង ស៊ីថន អាយុ ៤១ឆ្នាំ ម្តាយឈ្មោះ ហ៊ាន ភ័ស្ត អាយុ ៣៨ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្រុកកំណើត ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អ្នកភូមិបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ក្មេងរងគ្រោះ បានទៅ រាវខ្ចៅ ជាមួយក្មេងក្បែរខាងមានស្រី២នាក់ ប្រុសម្នាក់។ ពេលកំពុងរាវខ្ចៅ ស្រាប់តែក្មេងស្រីឈ្មោះ យ៉ុង លីហ្សា រអិលជើងធ្លាក់ទៅកន្លែងទឹកជ្រៅ បណ្តាលឱ្យលង់។
ឃើញដូច្នោះ ក្មេងប្រុសស្រី២នាក់ទៀតបានទៅជួយក៏លង់ទឹកដែរតែត្រូវពលរដ្ឋនៅ ក្បែរនោះឃើញរត់ចុះទៅជួយស្រង់បាន២នាក់ និងលិចបាត់ខ្លួនម្នាក់។ក្រោយមកអ្នកភូមិបាននាំគ្នាចុះរាវរកក៏ប្រទះឃើញតែក្មេងស្រីបានស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *