ព័ត៌មានសន្តិសុខសង្គម

ដុតបំផ្លាញម៉ូតូ៣គ្រឿង ចាប់បាន៣នាក់នឹងបន្តរកបក្សពួកបន្ថែមទៀត

ស្ទឹងត្រែង៖មកដល់ព្រឹកថ្ងៃទី១៧ ខែសីហានេះសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យបាន៣នាក់ករណីដុតម៉ូតូជនរងគ្រោះ៣គ្រឿងកាលពីយប់ថ្ងៃទី១៥ខែសីហា។
លោកអ៊ុង សុភ័ក្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីបានឱ្យ ដឹងថា ករណីកើតហេតុនៅម្តុំស្ពានផ្លូវទៅភូមិខាំផាន់ ក្រុងស្ទឹងត្រែង និងបន្តតាមចាប់បក្ខពួកបន្ថែមទៀតយកមកអនុវត្តច្បាប់ស្តីពីបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ។ក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីសមត្ថកិច្ចបានចាប់ជនសង្ស័យ៣នាក់រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ករណីខាងលើនេះគឺផ្ដើមចេញពីមានទំនាស់ពាក្យសម្តីជាមួយភាគីម្ចាស់ម៉ូតូក៏ព្រួតគ្នាដុតម៉ូតូតែម្តង។
ក្រុមនេះបានបង្កអំពើហឹង្សាដោយប្រើដំបង កាំបិតកាប់និងដុតកម្ទេចម៉ូតូជនរងគ្រោះឆេះអស់៣គ្រឿង។តាមចម្លើយសារភាពជនសង្ស័យមានគ្នាប្រមាណជាង២០នាក់ដែលកំពុងរត់គេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *