Uncategorized

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែនោ អនុញ្ញាតឲ្យ្ បងប្អូនសាសនិកឥស្លាមកម្ពុជាគោរពប្រតិបត្តិថ្វាយបង្គំជំអាត់ ឡើងវិញបានហើយ

ភ្នំពេញ÷ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២០​ នេះ​ បានអនុញ្ញាតឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ ថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ វាស់កម្តៅ លាងដៃសម្អាតជាប្រចាំនឹងសាប៊ូ អាល់កុល ឬជែល និងត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រ។

នេះយោងតាមគណនីហ្វេសប៊ុករបស់លោកឧកញ៉ា ឧស្មាន ហាស្សន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល។

លោកឧកញ៉ា ឧស្មាន ហាសាន់ បន្តថា÷, សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គំពីផ្ទះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហាមក្មេង និងអ្នកដែលមានជំងឺផ្សេងៗ។ ការចាប់ដៃ នៅពេលគោរពគារវកិច្ច ត្រូវជំនួសដោយការលើកដៃ និង និយាយស្វាគមន៍តាមបែបឥស្លាមវិញ ហើយបែកគ្នាវិញភ្លាមក្រោយបញ្ចប់ការថ្វាយបង្គំប្រមាណ ២០-៣០នាទី។

បន្ទាប់ពីបានថ្វាយបង្គំនៅរៀងរាល់ថ្ងៃសុក្រ​បាន​ ៤ ជំអាត់រួច​ បងប្អូនសាសនិកឥស្លាម​ នឹងអាចថ្វាយបង្គំជុំគ្នានៅតាមបណ្តា​ស៊ូរ៉ាវនានា។ សូមបងប្អូនសាសនិកឥស្លាមទាំងអស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *