កំពង់ស្ពឺ នៅថៃ្ងទី០១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលបបានធ្វើការ អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកបានធ្វើការស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូនជួញដូរសត្វព្រៃប្រភេទកម្រឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយសត្វ(ពង្រួលភ្នំ៥ក្បាលរស់)។ តាមការបញ្ជាក់ពីជំនាញថា ក្រោយការទទួលបានព័ត៌មានពីមូលដ្ឋានសំងាត់ កម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចបានស្នើសុំគោលការណ៍និងឈានដល់កិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែងកាលពីវេលាយប់ម៉ោង១១និង៣០ នាទី នៅចំណុចភូមិក្រាំងទេពសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាលទ្ធផល ឃសត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ទុំ ភ័ក្រ្ត ភេទប្រុសអាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាលខេត្តកំពង់ស្ពឺ។
វត្ថុតាមជាក់ស្ដែងសត្វពង្រូល ចំនួន ០៥ក្បាល(ប្រហែល២៨kg)សមត្ថកិច្ចនគរបាល បានធ្វើការប្រគល់វត្ថុតាង រួមជាមួយជនសង្ស័យទៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីបន្តនីតិវិធី៕