ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថចាប់បុរសម្នាក់ រំលោភសេពសន្ទវៈក្មេងស្រីអាយុ១០ឆ្នាំ

ពោធិ៍សាត់៖កម្លាំនគរបាលនិងអាវុធហត្ថស្រុកភ្នំក្រវាញបានចាប់បុរសម្នាក់តាមបណ្តឹងករណីល្បួងក្មេងស្រីទៅបេះក្រូចឆ្មាររួចរំលោភសេពសន្ថវៈរហូតបានសម្រេច។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០២២ស្រ្តីជាម្តាយបានមកប្តឹងជនសង្ស័យម្នាក់ថាបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់រហូតបានសម្រេចខណៈល្បួងទៅបេះក្រូចឆ្មារនៅក្រោយផ្ទះ។ករណីនេះបានកើតឡើងនៅ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី១៩ ខែឧសភា។
ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនេះសមត្ថកិច្ចបានចាប់ជនសង្ស័យអាយុ៣៩ឆ្នាំ។ចំណែកក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំនៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ។ក្នុងបណ្ដឹងបានបញ្ជាក់ថាបុរសរូបនោះ បានល្បួង និងប្រើល្បិចកលឱ្យលុយកូនស្រីគាត់១.០០០រៀលដើម្បីទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះ ហើយក៏ចាប់រំលោភបានសម្រេចតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅនគរបាលស្រុកភ្នំក្រវាញ រួច បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *