ព័ត៌មានសន្តិសុខសង្គម

កំពុងស្វែងរករថយន្តកុងតឺន័រ បើកបុកម៉ូតូបណ្តាលឲ្យបុរស៣នាក់បានស្លាប់

ភ្នំពេញ៖សមត្ថកិច្ចកំពុងស្វែងរករថយន្តកុងតឺន័របានបើកបុករួចកិនពីលើម៉ូតូបណ្តាលឱ្យបុរស៣នាក់បានស្លាប់ភ្លាម។គ្រោះថ្នាក់ចរចរណ៍ដ៏រន្ធត់នេះនៅម្តុំផ្លូវណតព្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីម៉ោងជាង៣ទៀបភ្លឺចូលថ្ងៃទី១១ ខែមេសាឆ្នាំ២០២២។


សមត្ថកិច្ចបានឱ្យដឹងងថា បុរសដែលស្លាប់ឈ្មោះគង់ សុធារិទ្ធ អាយុ២៤ឆ្នាំជាជាងជួសជុលរថយន្តស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក។ឈ្មោះ នៅ ប៊ុនណាអាយុ២៣ឆ្នាំជាអ្នករត់ផាស្អេបនៅម្តុំផ្សារព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យនិងឈ្មោះ អំ កំពូលអាយុ២៣ឆ្នាំជាអ្នកលក់កាហ្វេនៅជិតផ្សារសំណង់១២ ក្នុងខណ្ឌទួលគោក។


មុនកើតហេតុបុរស៣នាក់បានជិះម៉ូតូម៉ាកស្មាសផ្លាកលេខ ភ្នំពេញ1CB-8957 ឌុបគ្នាតាម ផ្លូវ២០០៤ ពីកើតទៅលិច។លុះមកដល់ស្តុបណតព្រីត ស្រាប់តែមានរថយន្តកុងតឺន័របើកតាមផ្លូវណតព្រីតពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូមកពីមុខពេញទំហឹងរួចកិនពីលើបណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់។ចំណែករថយន្តបង្កបន្ថែមល្បឿនបើករត់គេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ច បានចុះយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រង់ចាំក្រុមគ្រួសារទៅដាក់ពាក្យបណ្តឹងដើម្បីស្វែងរករថយន្តបង្កមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *