ព័ត៌មានសន្តិសុខសង្គម

ចាប់បានបក្សពួកចោរប្លន់ម៉ូតូម្នាក់ ចំណោមជាង ១០ នាក់

ភ្នំពេញ៖នគរបាលបានចាប់បក្ខពួកចោរប្លន់ម្នាក់ចំណោមជាង១០នាក់ដែលវាយប្លន់យកម៉ូតូអ្នកដំណើរនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ឈ្មោះ ទួន កុសល អាយុ៣០ឆ្នាំជាកម្មកររោងចក្រ និងឈ្មោះ អ៊ុន វាសនា អាយុ១៨ឆ្នាំជាជាងម៉ាស៊ីនត្រជាក់ពួកគេ ស្នាក់នៅ ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ញឹក ចាន់ណារី អាយុ២៧ឆ្នាំ នៅភូមិក្រាំងចេក ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ។
ពេលជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាមកដល់ខាងត្បូងស្តុបទួលពង្រ ស្រាប់តែមានជនសង្ស័យមួយក្រុមប្រហែល១៥នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយដាវ ដំបង និងច្រវ៉ាក់បានវ៉ៃ លើជនរងគ្រោះទាំងពីរនាក់ ហើយកាប់ផ្លាកលេខម៉ូតូ។ឯអ្នកទាំងពីរនាក់ក៏ផ្តួលម៉ូតូរត់គេចខ្លួន។ជនសង្ស័យម្នាក់នោះត្រូវបានកម្លាំងនគរបាលរដ្ឋបាលព្រៃស កសាងសំណុំរឿងបញ្ជូន បន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *