ព័ត៌មានសន្តិសុខសង្គម

ក្នុងពិធីខួបកំណើត ជនសង្ស័យយកកាំបិតខ្វែវ លួចកាប់បុរសម្នាក់ឱ្យស្លាប់

សៀមរាប៖ក្នុងពិធីខួបកំណើតមួយកំពុងមានភ្ញៀវច្រើនកុះករជនសង្ស័យបានយកកាំបិតខ្វែវលួចកាប់លើបុរសម្នាក់បណ្តាលឱ្យស្លាប់ភ្លាមបង្កការឆោឡោយ៉ាងខ្លាំង។
នគរបាលស្រុកជីក្រែងបានឱ្យដឹងថា កាលពីម៉ោងជិត១០យប់ថ្ងៃ២៧ ខែមករា ឆ្នាំ២០២២ មានអំពើឃាតកម្មមួយបានកើតឡើងស្ថិតក្នុងភូមិក្រាំងស្រុកជីក្រែង ខេត្តសៀមរាប។ជនសង្ស័យ ឈ្មោះញូវ ទីន អាយុ៣៣ឆ្នាំរស់នៅភូមិក្រាំង ស្រុកជីក្រែង ។ចំណែកបុរសដែលស្លាប់ឈ្មោះ សូយ ភីរម្ស អាយុ៤៧ ឆ្នាំជាងធ្វើតុកៅអី នៅភូមិ ឃុំ ខាងលើ។
ករណីឃាតកម្មនេះខណៈបុរសម្នាក់កំពុងតែចូលរួមក្នុងកម្មវិធីខួបកំណើតត្រូវបានជនដៃដល់លួចកាប់មួយកាំបិតខ្វែវបណ្ដាលឱ្យបុរសរងគ្រោះនោះស្លាប់ភ្លាមក្នុងថ្លុកឈាម។បន្ទាប់ពីសម្លាប់មនុស្សប្រជាពលរដ្ឋបាននាំគ្នាចាប់ជនដៃដល់បានភ្លាមៗប្រគល់ឱ្យសមត្ថកិច្ច។
លោកតាំង លីហេងអធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករាថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន។កម្លាំងនគរបាលស្រុកកំពុងចាត់ការតាមនីតិវិធីដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *