ភ្នំពេញ៖ក្រសួងសុខាភិបាលបានអំពាវនាវនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សុំបន្តការការពារ,ការចម្លងវីរុសកូវីដ-១៩កុំឱ្យឆ្លងមកបុគ្គលមកក្រុមគ្រួសារនិងកុំឱ្យមានការឆ្លងចូលសហគមន៍។តាមរយ:ការអនុវត្តវិធានការសាមញ្ញៗតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងរបស់ក្រសួងសុខាភិបាល។ព្រមទាំងត្រូវចេះការពារការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺគ្រុនឈីកគ្រុនឈាមគ្រុនចាញ់ជាដើម។
ការធ្វើដំណើរទៅទីណាកន្លែងណាពេលណាត្រូវតែពាក់ម៉ាស់ការពារជានិច្ច,លាងដៃសម្អាតឱ្យបានញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពបុគ្គលលើសពីមួយម៉ែត្រកន្លះឡើង,ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។លុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើថ្នាំលាបដៃជើង ការពារមូសខាំ(Repellent) ប្រើសម្លៀកបំពាក់វែងៗជិតដៃជើង,ដាក់អាបែតក្នុងពាងឫអាងទឹកអនាម័យបរិដ្ឋានជុំវិញផ្ទះកុំឱ្យមានទឹកដក់និងព្រៃស្តុកជាដើម។ដើម្បីការពារជំងឺគ្រុនឈាមគ្រុនឈីកនិងជំងឺផ្សេងៗទៀតដែលបង្កឡើងដោយសារមូសខាំ។
សូមជូនពរបងប្អូនមានសុខភាពល្អចៀសផុតនូវជំងឺដង្កាត់ពិសេសកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ក្នុងសហគមន៍និងកុំឱ្យមូសខាំនាំឱ្យមានជំងឺគ្រុនឈាមគ្រុនឈីកនិងជំងឺផ្សេងៗទៀត៕